Open top menu
Friday, November 27, 2015

ជីវិតយើងប្រព្រឹត្តិទៅក្នុងដំណើរដដែលៗ មិនថាជីវិតអ្នកមាន ឬជីវិតអ្នកក្រទេ។ ព្រលឹមឡើង ក្រោកពីដំណេកញ៉ាំអាហារពេលព្រឹក ទៅធ្វើការ ញ៉ាំអាហារពេលថ្ងៃ រួចធ្វើការ ញ៉ាំអាហារពេល យប់ និង ចូលគេង។ ស្អែកឡើងអីុចឹង ស្អែកឡើងអញ្ចឹងទៀត ដដែលៗរហូតដល់ថ្ងៃស្លាប់ ជីវិតយើងមានតែប៉ុណ្ណឹង។ នេះជាសច្ចៈភាព។ បើយើងគិតពីសច្ចៈភាពនេះ ម្តងហើយម្តងទៀត នោះយើងនឹងមានអារម្មណ៍ថា ជីវិតនេះគ្មានបានការ គ្មានតម្លៃ។ បើដូច្នេះ តើជីវិតដូចម្តេចទៅ ទើបរាប់ថាជាជីវិតដ៏ប្រសើរថ្លៃថ្លានោះ? 

មានអ្នកដឹកនាំ ទស្សនវិទូ អ្នកប្រាជ្ញ បណ្ឌិតជាច្រើន ឲ្យនិយមន័យជីវិតដ៏មានតម្លៃ ក៏ដូចជាប្រាប់ ពីផ្លូវដែលនាំទៅរកជីវិតដែលមានតម្លៃនេះ។ អាញស្តាញ ពោលថា តម្លៃនៃជីវិតស្ថិតនៅលើការ ផ្តល់ឲ្យ ការលះបង់ ជាជាងការគិតតែពីចង់បាន ដោយគ្មានគិតគូរពីអ្នកដទៃ។ ចំណែកឯព្រះពុទ្ធជា ម្ចាស់វិញ ក៏បានបង្រៀនឲ្យមនុស្ស ចេះលះបង់ ចេះជួយគ្នាដោយ មិនគិតពីផលតបស្នងមកវិញ។ ប្រធានាធិបតីអាមេរិច ចន កេណ្ណឺឌី ក៏ធ្លាប់មានប្រសាសន៍ដែរថា ចូរអ្នកកុំសួរថា ប្រទេសជាតិនឹងឲ្យអ្វីទៅអ្នក តែត្រូវសួរខ្លួនឯងថា តើអ្នកបានធ្វើអ្វីខ្លះហើយសម្រាប់ប្រទេសជាតិ របស់អ្នក។ ដូច្នេះយើងអាចសរុបមកថា តម្លៃនៃជីវិតរបស់មនុស្សយើង អាស្រ័យទៅលើការលះបង់ របស់គេទៅលើផលប្រយោជន៍សាធារណៈ ។ 

តើយើងត្រូវលះបង់ដូចម្តេច បើពេលខ្លះចិញ្ចឹមតែខ្លួនមួយមិនចង់រស់ផងនោះ?
គឺមិនពិបាកពេកទេ។ ថ្វីត្បិតតែអ្នកមិនមានលុយរហូតដល់ទៅជួយឧបត្តម្ភមន្ទីរពេទ្យ សង់សាលា រៀន ចែកអំណោយទាំងលានៗក្តី ក៏អ្នកអាចមានវិធីដ៏ល្អមួយដែលដើម្បីធ្វើឲ្យជីវិតអ្នកមានន័យ គឺអ្នកត្រូវតែមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈរបស់អ្នក។ បើអ្នកជាអ្នកដាំបន្លែ អ្នកត្រូវគិតថា អត្មាអញ ជាអ្នកផ្គត់ផ្គង់ម្ហូបអាហារដល់ជនរួមជាតិ ដូច្នេះ អាត្មាអញ នឹងមិនប្រើប្រាស់ជាតិគីមីដែលធ្វើឲ្យប៉ះ ពាល់ដល់សុខភាពអ្នកបរិភោគឡើយ។ បើអ្នកជាគ្រូពេទ្យ អ្នកត្រូវដឹងថា អ្នកមិនមែនរៀនពេទ្យ ដើម្បីជញ្ជក់លុយពីអ្នកជំងឺ ដើម្បីធ្វើអ្នកមានទេ អ្នកធ្វើពេទ្យព្រោះតែឃើញគេឈឺពិបាកពេក មានចិត្តចង់ជួយសម្រាលទុក្ខអ្នកដទៃ បងគេ បងឯង ម្តាយគេ ម្តាយឯង ឈឺពិបាកណាស់។ លុយ ជារឿងទីពីរ។ ពេទ្យជួយមើលជំងឺអ្នកដាំបន្លែដោយចិត្តស្មោះសរ ឯអ្នកដាំបន្លែលក់បន្លែធម្មជាតិ ទៅឲ្យពេទ្យ សាកស្រមៃបន្តិចមើល បើសង្គមយើងមានលក្ខណៈបែបនេះលើគ្រប់វិស័យ តើយើង ស្រួលរស់នៅប៉ុណ្ណា។ ពេលរៀបនឹងស្លាប់ តើយើងទៅដោយសុខស្រួលប៉ុណ្ណា បើយើងនឹកគិត ទៅលើអំពើល្អរបស់យើង នៅពេលនៅរស់នោះ។ ព្រះអឺយ! សូម្បីទេវតាក៏ស្រក់ទឹកភ្នែកដោយក្តី រំភើបនឹងអំពើល្អរបស់យើងដែរ។​
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 comments