មនុស្សភាគច្រើនគិតថា យុត្តិធម៌ជាស្ថានភាពដែលភាពត្រឹមត្រូវឈ្នះភាពមិនត្រឹមត្រូវ។ ក្នុងករណី ជាច្រើន គេតែងតែកើតទុកមិនសុខចិត្តចំពោះភាពយុត្តិធម៌នេះជារឿយៗ មិនថាជារឿងតូចតាច ឬជារឿងធំដុំនោះទេ។ ឧទាហរណ៍រឿងតូចតាចមួយ បុរសម្នាក់កំពុងជិះម៉ូតូតាមផ្លូវស្រាប់តែគេមក បុក គេជិះខុសសោះ មិនត្រឹមតែមិនសូមទោសទេ ថែមទាំងវាយបុរសមាឌល្អិតយើងថែមទៀត។ បុរសយើងស្រែកយំថា " អយុត្តិធម៌ណាស់លោកអឺយ! គេខុសសោះគេមិនត្រឹមតែមិនបានសងជំងឺ ចិត្ត ឬក៏សុំទោសខ្ញុំទេ ថែមទាំងមកវាយខ្ញុំថែមទៀត"។ នេះគ្រាន់តែជាឧទាហរណ៍តូចមួយប៉ុណ្ណោះ
នៅមានឧទាហរណ៍ច្រើនរាប់មិនអស់។
តើអ្វីទៅជាដំណោះស្រាយចាកចេញពីភាពឈឺចាប់នេះ?
យើងមិនអាចទៅឃាត់គេកុំឲ្យវាយយើងបានទេ ហើយបើយើងបន្ទោសសង្គម បន្ទោសយ៉ាងណាក៏
គ្មានច្រកចេញដែរ។ អ្វីៗស្ថិតនៅលើខ្លួនយើង គឺយើងត្រូវកំណត់និយមន័យពាក្យថា យុត្តិធម៌ ឡើងវិញ។ យុត្តិធម៌គួរតែត្រូវបានកំណត់ថា ជាស្ថានភាពមួយដែលអ្នកខ្លាំងឈ្នះ ជាជាងកំណត់ថា
ជាស្ថានភាពដែលភាពត្រឹមត្រូវឈ្នះភាពមិនត្រឹមត្រូវ។ ក្នុងរឿងខាងលើ បើបុរសយើងកំណត់ និយមន័យនៃពាក្យយុត្តិធម៌បែបថ្មីនេះ មាណពយើងនឹងមិនមានភាពឈឺចាប់ខ្លាំងទេ។ គេនឹងទៅ ពង្រឹងខ្លួនឯងឲ្យខ្លាំងដើម្បីទៅសងសឹករកភាពយុត្តិធម៌មិនខាន។ សង្គមមួយដែលមានភាពយុត្តិធម៌ និងស្រួលរស់នៅ ជាសង្គមដែលអំពើល្អ ខ្លាំង និងតាមសងសឹកចំពោះអំពើអាក្រក់យ៉ាង ក្លាហានជាទីបំផុត ដើម្បីផ្តល់មេរៀនឲ្យពួកវាថា "ឲ្យរៀងថ្ងៃក្រោយ! កុំចេះតែហ៊ាន"។ ជាពិសេស ពួកគេត្រូវចេះជួយមនុស្សល្អដូចគ្នាដោយចិត្តស្មោះសរ ពិតប្រាដកដ។
0 comments